មន្ត្រី​ចូលនិវត្តន៍​ក្រសួង​រៀបចំ​ដែនដី​បង្ហាញ​ភាព​ភាព​កក់ក្ដៅ​ចំពោះ​ការ​យកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​
​ភ្នំពេញ៖ មន្ត្រី​ចូលនិវត្តន៍​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​មន្ត្រី​ចូលនិវត្តន៍​ដូច​ពួកគាត់ ដោយ​មិន​ទុកអោយ​មន្ត្រី​ចូលនិវត្តន៍​មាន​ភាព​ឯកា​នោះទេ​។​​មន្ត្រី​ចូលនិវត្តន៍​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លើកឡើង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​រវាង​មន្ត្រី​ចូលនិវត្តន៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ជាង ៧០០​នាក់​ជាមួយ ឯកឧត្តម​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៥​ខែមេសា ឆ្នាំ​២០១៨​។​មន្ត្រី​ចូលនិវត្តន៍​ម្នាក់ទៀត​អ្នកស្រី តូច ចន្ទ​មុនី អតីត​ជា​អគ្គនាយករង​សុរិយោដី និង​ភូមិសាស្ត្រ ហើយ​បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ ២០១៤​នោះ​បញ្ជាក់ថា អ្នកស្រី​មាន​ភាព​សប្បាយចិត្ត ចំពោះ​ការបើកឱកាស​ឱ្យ​មន្ត្រី​ចូលនិវត្តន៍​ដែលមាន​សមត្ថិភាព មាន​កម្លាំង​អាច​ចូលរួម​ធ្វើការ​ជាថ្មី ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​។​

Comments